ចម្រៀងអប់រំអំពី “លុយ”

ដើម្បីបង្កើនការធ្វើយុទ្ធនាការ “តោះ! និយាយពីលុយ” ឲ្យកាន់តែទូលំទូលាយ ធនាគារជាតិនៃកម្ពុជា ក្រោមជំនួយរបស់ធនាគារពិភពលោក បានផលិតបទចម្រៀងអប់រំផ្នែកហិរញ្ញវត្ថុ ក្រោមចំណងជើងថា “លុយ” ដោយផ្អែកលើខ្លឹមសារនៃយុទ្ធនាការ “តោះ! និយាយពីលុយ” ។ ចម្រៀងនេះមានគោលបំណងអប់រំយុវវ័យសម័យថ្មីឲ្យមានការប្រុងប្រយ័ត្នចំពោះការចំណាយ និងពិចារណាពីទំលាប់ល្អនៃការគ្រប់គ្រងប្រាក់ ដូចជាការរឹតត្បិតចំណាយ ការបែងចែកប្រាក់សម្រាប់សន្សំ និងធ្វើផែនការចំណាយឲ្យបានត្រឹមត្រូវ ។ ចម្រៀងនេះចែករំលែកបទពិសោធន៍ពីកំហុសឆ្គងរបស់យុវវ័យម្នាក់ដែលទើបផ្លាស់មកនៅទីក្រុង ក្នុងការប្រើប្រាស់ប្រាក់ និងផ្តល់សារអប់រំដ៏មានសារៈសំខាន់ក្នុងការគ្រប់គ្រងប្រាក់ដល់អ្នកស្តាប់ ជាពិសេសយុវជន ។